Hit enter to search or ESC to close
បច្ចុប្បន្ន កំណើតនៃផ្សារទំនើបខ្នាតតូច មធ្យមមានច្រើននៅជុំវិញពិភពលោក។ ស្របពេលនេះដែលការរីកដុះដាលនៃបច្ចេកវិទ្យាបានជួយនូវសម្រួលការងារមនុស្សជាច្រើនផងដែរ។ ហើយក្នុងនោះការគិតលុយក៏ជាផ្នែកមួយដែលត្រូវការបច្ចេកវិទ្យាចូលមកសម្រួលបន្ទុកអ្នកគិតប្រាក់ទៅតាមហាង ឫតូបលក់ទំនិញផងដែរ ក៏ដោយសារតែភាពងាយស្រួល ឆាប់រហ័ស សុក្រិត។ ដោយហេតុនេះហើយបានក្រុមខ្ញុំរួមគំនិតគ្នាបង្កើតនូវកម្មវិធីគិតលុយឈ្មោះថា " ប្រព័ន្ធលេខា - Lekha System "
អំពីគម្រោង
កម្មវិធីមួយនេះ គឺជាស្នាដៃនៃការស្រាវជ្រាវ និងបង្កើតឡើងក្នុងគោលបំណងសិក្សា ដោយផ្អែកទៅលើមុខវិជ្ជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាម៉ង់វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ជំនាន់ទី ៧ ថ្នាក់ A2 ។
ហើយសមាជិកនៃការស្រាវជ្រាវរួមមាន ៖
ហ៊ត់ លីសុខហេង
ណាត សុវណ្ណរតន៍
តាន់ សុភា
មេឃមុន សុភ័ក្រ្តា
កម្មវិធីមួយនេះផងដែរ បង្កើតឡើងដោយប្រើប្រាស់ភាសា ៖ C++ និង qt framework ជាមួយនឹង IDE ៖ QT និងការផ្ទុកទិន្នន័យដោយប្រើប្រាស់ MySQL ។
សូមអរគុណ!!
Leave a Reply