Hit enter to search or ESC to close
កម្មវិធី “Nea-Yuk” របស់ពួកយើងត្រូវបានបង្កើតឡើងដោយផ្អែកទៅលើបញ្ហាដែលសង្គមកំពុងហ្នឹងជួបប្រទះនាពេលបច្ចុប្បន្នដែលបានរៀបរាប់ខាងលើ។ ការបង្កើតកម្មវិធីគ្រប់គ្រងប្រព័ន្ធសាលារៀន “Nea-Yuk” មួយនេះគឺមានកម្មវត្ថុ និងអត្ថប្រយោជន៍ដូចខាងក្រោម ៖
- អនុញ្ញាតឲ្យគណៈគ្រប់គ្រងសាលារៀនអាចត្រួតពិនិត្យ និងគ្រប់គ្រងទៅលើប្រព័ន្ធ ទិន្នន័យរបស់សិស្សានុសិស្ស បុគ្គលិកអប់រំ និងទូទៅនៅក្នុងសាលារៀន ។
- រួមបន្ថែមនិងប្រព័ន្ធព័ត៌មានអំពីបរិវេណសាលារៀន (បន្ទប់រៀន និងបន្ទប់ការិយាល័យ ដែលកំពុងប្រើប្រាស់និងអាចប្រើប្រាស់បាន ហេដ្ឋារចនាសម្ព័ន្ធសាលារៀនជាដើម) ចំនួនសិស្ស គ្រូ បុគ្គលិក ក្រាបលទ្ធផលនៃការសិក្សារបស់សិស្សផងដែរ ។
- បង្ហាញទិន្ន័យជាក្រាប សម្រាប់បង្ហាញជាស្ថិតិ ដូចជា ការចំណាយទូទៅ ការទូរទាត់វិក័យបត្រ ដែលផ្ដល់ភាពងាយស្រួលដល់គណៈគ្រប់គ្រងសាលារៀន ក្នុងប្រព័ន្ធទិន្នន័យទាក់ទងទៅនឹងតារាងចំណូលចំណាយផ្សេងៗរបស់សាលារៀន ។
- រៀបចំទៅលើថ្នាក់រៀន ដូចជា ការបង្កើតថ្នាក់ ការធ្វើបច្ចុប្បន្នភាព ចំនួនសិស្សក្នុងថ្នាក់ សិស្សចូលរៀនក្នុងថ្នាក់ថ្មី ឬ ផ្លាស់ប្តូរថ្នាក់ និងវិន័យថ្នាក់រៀន និងជួយសម្រួលដល់លោកគ្រូ អ្នកគ្រូក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទិន្នន័យរបស់សិស្ស ដូចជាវត្តមាន និង ពិន្ទុសិស្ស (ការគណនាពិន្ទុសិស្សដោយស្វ័យប្រវត្តិ) ជាដើម ។
- គ្រប់គ្រងទៅលើការបង់ថ្លៃចូលរៀន ការចុះឈ្មោះចូលរៀនរបស់សិស្សានុសិស្ស សម្រួលដល់ការគ្រប់គ្រង លើការបើកប្រាក់ខែ លោកគ្រូអ្នកគ្រូ និង បុគ្គលិកតាមរយៈទិន្នន័យ និងស្ថិតិ ។
- ធ្វើទំនើបកម្មលើការគ្រប់សាលារៀន តាមសម័យ ឌីជីថលឲ្យកាន់តែមានភាពងាយស្រួលដល់ផ្នែកគ្រប់គ្រងរបស់សាលារៀនទាំងរដ្ឋ និងឯកជន នៅគ្រប់កម្រិតសិក្សា ។
អំពីគម្រោង
កម្មវិធីមួយនេះ គឺជាស្នាដៃនៃការស្រាវជ្រាវ និងបង្កើតឡើងក្នុងគោលបំណងសិក្សា ដោយផ្អែកទៅលើមុខវិជ្ជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាម៉ង់វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ជំនាន់ទី ៧ ថ្នាក់ A2 ។
ហើយសមាជិកនៃការស្រាវជ្រាវរួមមាន ៖
មីសា ពិសិទ្ធ
ហុក ឡេងហាក់
យ៉ន ច័ន្ទវិសាល
វុឹង ចំរើន
កម្មវិធីមួយនេះផងដែរ បង្កើតឡើងដោយប្រើប្រាស់ភាសា ៖ C++ និង qt framework ជាមួយនឹង IDE ៖ QT និងការផ្ទុកទិន្នន័យដោយប្រើប្រាស់ MySQL ។
Leave a Reply